Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មុននេះបន្តិច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ០៨នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន
ភ្នំពេញៈ មុននេះបន្តិច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ នៅវេលាម៉ោង០៤ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្នុងបន្ទប់ខារ៉ាអូខេ ផ្លូវលេខ១១៨ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។
បើតាមប្រភពពត៌មានពីមន្រ្តីកងរាជអាវុធហត្ថ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើទៅបាន ដោយទទួលបានការសហការពីគណៈបញ្ជាការខណ្ឌដូនពេញ ដោយធ្វើឃាត់ខ្លួនជនសង្ស័យភ្លាមៗ ស្របពេលពួកគេ កំពុងសេពគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ បន្ថែមពីនោះ កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៨កញ្ចប់
០២. ទូរស័ព្ទ ចំនួន០៤គ្រឿង
០៣. ម៉ូតូ ចំនួន០៤គ្រឿង
០៤. កាបូប ចំនួន០២
០៤. សម្ភារៈសំរាប់សេពគ្រឿងញៀនមួយចំនួនផងដែរ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី៕




