កំពត៖ នៅវេលាម៉ោង១០:៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញ ការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោក វរសេនីយ៍ទោ ភួង វ៉ាន់ថា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពត ដោយមានការសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សុខ តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរទិញអេតចាយ ទីលំនៅភូមិភ្នំតូចកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
ចាប់យកវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា(ទឹកកក)ចំនួន០២កញ្ចប់តូច ទម្ងន់០,២០ក្រាម ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ូតូចំនួនមួយគ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។