អហ ស្ទឹងត្រែង៖ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថខេត្តបានបង្ក្រាបការចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះសំណាក់សុផល ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ចាប់ឃាត់បានជនសង្ស័យម្នាក់ឈ្មោះឌឿ រិទ្ធីសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ផ្ទះនៅkm3 ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។ បន្ទាប់មកចាប់បានបក្ខពួកម្នាក់ទៀត ឈ្មោះឈុន ឌីណា ហៅមែន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ផ្ទះនៅkm2 ភូមិរាជានុកូល។ ចាប់យកវត្ថុតាង៖ ថ្នាំញៀនice ០២កញ្ចប់តូច=0,40g និងទូរស័ព្ទ០១គ្រឿង ។