Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមួយថ្នាំញៀន២០កញ្ចប់
ព្រះសីហនុៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចក្រុមទី០៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើទៅបានដោយមាន ការសហការពីប្រជាពលរដ្ឋក្នុង ការផ្តល់ដំណឹង និងការខិតខំតាមដានរបស់កម្លាំងមូលដ្ឋានផងដែរ។
មន្ត្រីដដែលបានបន្តទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ៈ
០១. ហាយ សុផាន់ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅចំណុចកើតហេតុខាងលើ
០២. ធីម សុខនីម ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ ទីលំនៅចំណុចកើតហេតុខាងលើ។
មន្ត្រីដដែលបានបន្តប្រាប់ទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២០កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៤៩ក្រាម
០២.ទូរស័ព្ទដៃចំនួន ០២គ្រឿង
០៣. ដែកកេះចំនួន ០៣គ្រឿង
០៤. ថង់ច្រកគ្រឿងញៀនមួយកញ្ចប់ធំ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ កំពុងសាកសួរ និងស្វែងរកតាមចាប់នូវបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ចូនបន្តតាមនីតិវិធី។



