You are currently viewing អាវុធហត្ថខេត្តព្រៃវែង ទទួលថវិកាសម្រាប់ទិញសម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អាវុធហត្ថខេត្តព្រៃវែង ទទួលថវិកាសម្រាប់ទិញសម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ព្រៃវែង៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញចូលរួមទទួលថវិកាសម្រាប់ទិញសម្ភារបរិក្ខាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ ប្រទេសវៀតណាម នៅលើស្ពានទ្វេភាគីព្រំដែនបន្ទាយចក្រីចំនួនទឹកប្រាក់ ៨០លានដុង៕