កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការប្រជុំផ្សព្វផ្សាយផែនការ ដោយមានវត្តមានចូលរួម លោកមេបញ្ជាការរង, នាយរងសេនាធិការ, ប្រធានមន្ទីរ, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។