Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន
សៀមរាបៈ វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការទទួលសហការពីប្រជាពលរដ្ឋ បានផ្តល់ដំណឹងមកកាន់ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាបថា នៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប
មានយុវជនមួយក្រុមកំពុងជួបជុំគ្នាសេពគ្រឿងញៀន ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ក៏បានចុះទៅភ្លាមៗ នៅកន្លែងដែលប្រជាពលរដ្ឋបានរាយការណ៍។ មន្ត្រីកងរាជអាវុធហត្ថបានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់ ជាមួយនឹងវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់ ដែលមានទម្ងន់ស្មើ ១.១៩ក្រាម
០២. ទូរស័ព្ទដៃចំនួន ០៩គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


