កំពង់ចាម៖ នៅវេលាម៉ោង១៧ និង ១២នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងក្នុងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយ លោក វរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធស្រុកមុខកំពូល ដឹកនាំដោយលោក បាន ហ្សង់ដូណា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៨២១ តព្រ ចុះថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ ចេញដោយលោក សាន សុផាត ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាមពីបទឆបោក។ ដោយឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់ ឈ្មោះ ប៉ូ រ៉ាវីត ភេទប្រុសអាយុ ៥២ឆ្នាំរស់នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បច្ចុប្បន្នមន្ត្រីជំនាញបាន កសាងសំណុំរឿងតាមនីតិវិធី។
