កណ្តាលៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម បានសហការជាមួយរដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ០១លើក ស្ថិតនៅចំណុច ភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកល្វាឯម ខេត្តកណ្តាល ។
កម្លាំងបានរៀបរាប់ឪ្យដឹងថា កម្លាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួនរួមមានៈ
០១. មាត់លួស្បៃមុង ចំនួន១៥មាត់ឡូ
០២. របាំងព្រួលស្បៃមុង ចំនួន៤៥០ម៉ែត្រ
០៣. បង្គោលចំនួន ២២៥ដើម
០៤. កូនត្រីចំនួនចំនួន ២៣គីឡូក្រាម
បច្ចុប្បន្នកម្លាំងកំពុងស្វែងរកជនល្មើសយកមកផ្តន់ទារទោស ចំណែកវត្ថុតាងដែលកម្លាំងចាប់យក ត្រូវបានដុតបំផ្លាញចោល និងកូនត្រីត្រូវបានចាក់លែងចូលទន្លេ។