Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ពាក់ព័ន្ធជាមួយនូវសារធាតុញៀន
សៀមរាបៈ វេលាម៉ោង២០ និង០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការបង្ក្រាបករណីពាក់ព័ន្ធជាមួយនូវសារធាតុញៀន០១លើក និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់ ស្ថិតនៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានទទួលការសហការពីប្រជាពលរដ្ឋថាមាន យុវជនមួយក្រុម កំពុងសេពគ្រឿងញៀននៅចំណុចខាងលើ។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ក៏បានចុះទៅអន្តរាគមន៍បង្ក្រាបភ្លាមៗ។
ភ្នាក់ងារបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ០.៤៤ក្រាម
០២.ទូរស័ព្ទដៃចំនួន ០៨គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។


