កម្លាំងកងរាជអាវុធហត្ថសហការការងារបង្ក្រាបរោងម៉ាស៊ីនអារឈើគ្មានច្បាប់អនុញ្ញាត ០២កន្លែង នៅស្រុកបរសេដ្ឋ

កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានស្រុកបសេដ្ឋ បានចុះបង្ក្រាបទីតាំងរោងម៉ាស៊ីនអាឈើគ្មានច្បាប់អនុញ្ញាតចំនួន ០២ទីតាំង នៅចំណុចភូមិត្រាំងកង់ ឃុំនិទៀន និងនៅចំណុចភូមិព្រៃខ្លា ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ឈើមូល(ប្រភេទចម្រុះ)ចំនួន ៦៨ កំណាត់ ។