ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលសិក្សា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងាររដ្ឋបាល ហិរញ្ញវត្ថុ អភិវឌ្ឍន៍ ទំនាក់ទំនងបរទេស នីតិកម្ម និងអធិការកិច្ច
បានអញ្ជើញធ្វើបាឋកថា ស្តីពីកិច្ចការរដ្ឋបាល ដល់កម្មសិក្សាការីថ្នាក់ឧត្តមសេនីយ៍ កងរាជអាវុធហត្ថ ២៨រូប ដោយផ្តោតទៅលើការងាររដ្ឋបាល ការងារ លេខាធិការ ការគ្រប់គ្រងឯកសារ និងបណ្ណាសារដ្ឋាន ដើម្បីបំពេញភាពចន្លោះប្រហោងនៅក្នុងកិច្ចការរដ្ឋបាល ដែលមានកំហុសនៅក្នុងអនុវត្តភារកិច្ច។
61

62

63

64

65