ភ្នំពេញៈ វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានីខេត្តប្រចាំខែកក្កដា និងទិសដៅបន្តប្រចាំខែសីហា ឆ្នាំ២០១៦
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាស៊ិន ភិរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ផងដែរ និងនាយ នាយរង ពលអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។