Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន
សៀមរាបៈ វេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនស្របពេល ជនសង្ស័យកំពុងសេពគ្រឿងញៀន ហើយត្រូវប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់ កម្លាំងកងរាជអាវុធហត្ថ អោយទៅចុះធ្វើអន្តរាគមន៍បង្ក្រាបភ្លាមៗ។
ភ្នាក់ងារបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ០.៦៦ក្រាម
០២.ទូរស័ព្ទដៃចំនួន០៩គ្រឿង
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។


