Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូនបានសាងសង់អគារមួយខ្នង
អហ បាត់ដំបង៖ ដោយគោរពតាមបទបញ្ជានិងមានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក វរសេនីយ៍ត្រី គឹម វាសនា មេបញ្ជាការមូលដ្ឋានស្រុកសំពៅលូន បានសាងសង់អគារ ០១ខ្នង ទំហំទទឹង៥ម៉ែត្រ បណ្តោយ២០ម៉ែត្រ មានបន្ទប់ចំនួន ៧បន្ទប់ និងសាលប្រជុំ ០១។ អគារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ មកដល់ពេលនេះសង់រួចបានប្រមាណ៦០ភាគរយហើយ។ ថវិកាបានមកពីការចូលរួមរបស់នាយទាហាននៃកងរាជអាវុធហត្ថស្រុក និងសម្បុរសជនក្នុងមូលដ្ឋាន។




