Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួន មុខសញ្ញាចោរកាច់សោ យកម៉ូតូ និងអ្នកទទួលទិញផលចោរកម្ម យ៉ាងសកម្មចំនួន២នាក់
ភ្នំពេញៈ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាប មុខសញ្ញាចោរកាច់សោ យកម៉ូតូ និងអ្នកទទួលទិញផលចោរកម្ម យ៉ាងសកម្មចំនួន២នាក់ នៅចំណុចផ្លូវបេតុងភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ៈ
០១. ស៊ុន សុធី ហៅអាតឿ ភេទប្រុស អាយុ២៤ឆ្នាំ (ជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងអំពើរចោរកម្ម)
០២. ឯក សំអ៊ុល ភេទប្រុស អាយុ៣៧ឆ្នាំ ( អ្នកទទួលទិញ ផលចោរកម្ម)។
ការចាប់ខ្លួនជនសង្ស័យទាំង០២នេះ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ របស់កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបាន ទទួលពាក្យបណ្តឹង ពីប្រជាពលពលរដ្ឋថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល០២ទៀបភ្លឺ ម៉ូតូរបស់គាត់ត្រូវបានចោរកាច់សោ.ក យកទៅបាត់ នៅចំណុចចបន្ទប់ជួល ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ភ្នាក់ងារបានបន្តថា កម្លាំងបានធ្វើការចាប់យកវត្ថុតាង ពីជនសង្ស័យមានម៉ូតូចំនួន ០១គ្រឿងផងដែរ។
ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ កំពុងសាកសួរបន្ត និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។



