Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
តាកែវៈ វេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិពងទឹកខាងជើង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។
កម្លាំងបានប្រាប់ភ្នាក់ងារ GRK News ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ៖
០១. នួន រត្ន័ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ (ភូមិ ឃុំ កើតហេតុ) មុខរបរមិនពិតប្រាកដ
០២. អឿន ពិសាល ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ(កន្លែងកើតហេតុ )មុខរបរមិនពិតប្រាកដ
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០៤កញ្ចប់
០២.ទូរស័ព្ទដៃចំនួន០២គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤.ដែកកេះចំនួន ០២
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។



