Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី ក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ
ព្រះសីហនុៈ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី ក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថ ដើរទៅសុំទាន នៅចំណុចក្នងផ្សារលើ ភូមិ២ សង្កាត់២
ក្រុងខេត្ព្ពព្រះសីហនុ។ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ថា បុរសដែលត្រូវចាប់ខ្លួនមានឈ្មោះ ឆាយ សារាត់ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្នបុរសដែលត្រូវឃាត់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ធ្វើការអបរំ និងធ្វើកិច្ចសន្យា រួចអោយត្រឡប់ទៅលំនៅដ្ឋានវិញ។

