Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ចេញជួយធ្វើសកម្មភាពមនុស្សធម៌
បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានចូលរួមជាមួយអនុសាខា កាកកបាទក្រហមស្រុកភ្នំស្រុក បាននាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ
ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅឃុំប៉ោយចារ ចំនួន០២គ្រួសារ។
អំណោយក្នុងមួយគ្រួសារនីមួយៗទទួលបាន អង្កចំនួន០១ការុង ត្រីខចំនួន ១០កំប៉ុង ទឹកស៊ីអ៊ីវចំនួន០១យួរ ទឹកត្រីចំនួន០១យួរ ប៊ីចេងចំនួន០១គីឡូ អំបិលចំនួន០១គីឡូ សាប៊ូចំនួន០៥ថង់តូច និងថវិកាចំនួន៣៧ម៉ឺនរៀល។



