Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង បាននាំយកអំណោយទៅចែកជូនគ្រួសារសព ដែលស្លាប់ដោយលង់ទឹក
សៀមរាបៈ នៅវេលាម៉ោង ១៣ និង១០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង ដឹកនាំដោយ លោក អនុសេនីយ៍ឯក សូត្រ សាត់ មេបញ្ជាការរង ជំនួសឱ្យ លោក វរសេនីយ៍ត្រី កាញ់ សុជាតិ
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទបាគង បាននាំយកអង្ករចំនួនបេស្មើ ២៥គីឡូ និងទឹកប្រាក់ចំនួន ១០.០០០០រៀល(ដប់ម៉ឺនរៀល) ជួយដល់សពក្មេងស្រីលង់ទឹកស្លាប់កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ នៅភូមិ កញ្ជូរ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


