You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចសេះស្លាប់ ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កម្លាំងស្នាក់ការសន្តិសុខ B ០៤ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហឿន មាស នាយស្នាក់ការ សហការជាមួយកម្លាំងរដ្ឋបាលជលផល ០៤ នាក់ ចុះបង្រ្កាបបទល្មើសនេសាទ ដោយបានដកហូរបាំងស្បៃមុង ៣៥០ម៉ែត្រ, លូស្បៃមុង ០៨មាត់,បង្គោលចម្រុះ ១៨០ ដើម និងកូនត្រីចម្រុះ ២០គីឡូក្រាមចូលក្នុងបឹកវិញ។
បច្ចុប្បន្នសម្ភារល្មើសដុតបំផ្លាញចោលនៅនឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ ។