Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់បានជនសង្ស័យម្នាក់ជាមួយគ្រឿងញៀនជាងកន្លះគីឡូក្រាម
អហ ស្ទឹងត្រែង៖ នៅថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១២និង១៥នាទី កម្លាំងអាវុធហត្ថបានបង្ក្រាបការជួញដូរគ្រឿងញៀន នៅចំណុចមុខស្នាក់ការ៧៤៧ ភូមិឫទ្ធីសែនជយ័ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន៉ឌី បានបញ្ជាក់ថា កម្លាំងរបស់លោក បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឡែង សៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឡាវ ទីលំនៅភូមិប៉ាសង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ និងចាប់យកវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០១កញ្ចប់ធំទម្ងន់៥២៨,៨ក្រាម។



