Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន
កណ្តាលៈ នៅវេលាម៉ោង១៦ និង១៥នាទី ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុច ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បើតាមសំដីកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ៖
០១. ថាន់ ពិសិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិ សំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ
០២. កង ផាន់និត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកអាប៊ុល ទីលំនៅភូមិសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ
០៣. ស៊ី ថាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
កម្លាំងបានបន្តថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងពីជនសង្ស័យមួយចំនួនរួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ០១កញ្ចប់
០២. ទូរស័ព្ទចំនួន ០៣គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. លុយខ្មែរចំនួន ២ម៉ឺនរៀល
ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ចូនមកអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។



