ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលប្រព័ន្ធសន្និសីទវីដេអូ (Video Conference) ពីក្រុមហ៊ុន Metfoneដឹកនាំដោយលោក ហ្វឿង វ៉ាន់កឿង អគ្គនាយកក្រុមហ៊ុន Metfone។ នេះជាគំនិតផ្ដួចផ្ដើមនិងធ្វើទំនើបកម្មរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា កៀងគថវិកា ពីនាយទាហាននៃកងរាជអាវុធហត្ថ ដំឡើងប្រព័ន្ធ Video Conference សម្រាប់ដឹកនាំបញ្ជា និងប្រើប្រាស់លើប្រតិបត្តិការផ្សេងៗ ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅបណ្ដាអង្គភាពកងរាជអាវុធហត្ថ រាជធានី-ខេត្ត និង សាលាទាំងពីរ។