Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព
ព្រះវិហារៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងពិធីរុក្ខទិវា០៩កក្កដា២០១៦ នៅជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ
កងរាជអាវុធហត្ថខេត្តព្រះវិហារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តចំនួន ៥៥នាក់ផងដែរ៕



