ត្បូងឃ្មុំ៖ នៅថ្ងែចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថត្បូងឃ្មុំ បានប្រជុំទទួលផែនការការពារ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីខួបលើកទី៤៣ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរស្ដីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានស្រុក/ក្រុង ស្នាក់ការសន្តិសុខផងដែរ។