Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន២៦០គ្រាប់
បាត់ដំបងៈ នៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានធ្វើការឃាត់ខ្លួនមេខ្លោងសកកម្មក្នុងការចែកចាយគ្រឿងញៀនម្នាក់ ស្ថិតនៅចំណុច ភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
។ កម្លាំងបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះមានឈ្មោះ ផុន យ៉ាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
កម្លាំងបានបន្តទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ថ្នាំញៀនយ៉ាម៉ាWYពណ៌ផ្កាឈូក ចំនួន១៣០គ្រាប់
០២. ថ្នាំញៀនយ៉ាម៉ាWYពណ៌ស្លាទុំ ចំនួន១២៩គ្រាប់
០៣. ថ្នាំញៀនយ៉ាម៉ាWYពណ៌ផ្កាបៃតង ចំនួន០១គ្រាប់
០៤. ថ្នាំញៀនម៉ាទឹកកកចំនួន០២កញ្ចប់ ដែលមានទម្ងន់ ១០.៦៩ក្រាម
០៥. កាំភ្លើងខ្លី ប្រភេទវិលដុំ(បាញ់ហ្គាស់)ចំនួនមួយដើម និងមានគ្រាប់ចនួន០៦គ្រាប់។
០៦. គ្រាប់កាំភ្លើងខ្លីម៉ាកK54 ចំនួន០២គ្រាប់
០៧. ម៉ូតូចំនួន០១គ្រឿង
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង កំពុងកសាងសំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។


