You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ មូលដ្ឋានស្រុក ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានស្រុកអូយ៉ាដាវ បានចុះធ្វើការល្បាតរុករក និង បង្ក្រាបបទល្មើសធនធានធម្មជាតិព្រៃឈើស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយរឹបអូសឈើប្រភេទលេខ ១ ចំនួន ០៦ កំណាត់ស្មើនឹង២.៣២៨ ម៉ែត្រគូម ។
បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត។