Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន
សៀមរាបៈ នៅវេលាម៉ោង០១ និង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ០១លើក ស្ថិតនៅចំណុច ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
កម្លាំងបានបន្តឱ្យដឹងថាជនសង្ស័យទាំងនោះមានឈ្មោះ ៖
០១. ម៉ៅ ប៊ុនហួរ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
០២. ដាវ សុម៉ាឌីភេទប្រុស អាយុ23ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។
០៣. សុខ មករា ភេទប្រុស អាយុ25ឆ្នាំមុខរបរបុគ្គលិកសណ្ឋាគារទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
០៣. សុខ មករា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
០៤. ពុយ ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ទីលំនៅភូមិឃុនមោក ឃុំកណ្តែកស្រុកប្រាសាទបាគង ខេត្តសៀមរាប។
០៥. ម៉ុង សុភារិទ្ធ ភេទប្រុស អាយុ36ឆ្នាំមុខរបរជាងដែក ទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
កម្លាំងបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ដែលមានទម្ងន់ស្មើ ៣.៨៧ក្រាម
០២. ទូរស័ព្ទដៃចំនួន០៥គ្រឿង
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


