Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន០៨កញ្ចប់
ភ្នំពេញៈ នៅវេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុច ក្រោយផ្សារ ស្ទឹងមានជ័យថ្មី
ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្លាំងបានបន្តឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ មាស ស័ក្តរិទ្ធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិត ប្រាកដ មានទីលំនៅ មិនច្បាស់លាស់។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនចំនួន ០៨កញ្ចប់
០២. ទូរស័ព្ទដៃចំនួន ០១ គ្រឿង
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ កំពុងសាងសំណុំរឿង បញ្ចូនបន្តទៅកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។


