Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនមនុស្សស្រី-ប្រុស ចំនួន០៤នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនមនុស្សស្រី-ប្រុស ចំនួន០៤នាក់ ស្ថិតនៅចំនុចបន្ទប់ជួលលេខ២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងប្រើប្រាស់គ្រឿងញៀន។ បើតាមសំដីកងរាជអាវុធហត្ថមូលដ្ឋានពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារ GRK News ថា កម្លាំងបានចាប់យកសំភារៈមួយចំនួនរួមមាន៖
០១. ម៉ូតូចំនួន ០៧គ្រឿង
០២. ថ្នាំញៀនចំនួន ០២កញ្ចប់
០៣. ស្លាកលេខឡានចំនួន ០១
០៤. ដាវចំនួន ០១ និងសម្ភារៈផ្សេងៗទៀតមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ កំពុងសាងសំណុំរឿងបញ្ចូនទៅកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។



