Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងអាវុធហត្ថស្រុកមោងឫស្សី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង
ឧត្តរមានជ័យៈ វេលាម៉ោង ១៤ៈ៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦
កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសង០១ លើក ស្ថិតនៅចំណុចភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ កម្លាំងអាវុធហត្ថស្រុកមោងឫស្សី បានប្រាប់ភ្នាក់ងារយើងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ៖
០១. ពុំ កឿត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរធ្វេីស្រែរស់នៅភូមិ ម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
០២. ប្លង់ អឺង ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វេីស្រែរស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
០៣. សែ ដេត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
០៤. វ៉ាង ឆុង ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
០៥. យ៉េន ងយ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
+វត្ថុតាងដែលត្រូវកម្លាំងចាប់យករួមមាន៖
០១. គ្រាប់ខ្លា ឃ្លោក ចំនួន០៣គ្រាប់
០២. កម្រាលក្រាលចំនួន០១
០៣. កញ្ជ្រែងជ័រចំនួន ០១
០៤. គំរបជ័រចំនួន ០១
០៥. បៀរចំនួន ០២ហ៊ូ
០៦. ម៉ូតូចំនួន ០២គ្រឿង
វត្ថុតាង និងជនសង្ស័យ ត្រូវកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី កំពុងកសាង សំណុំរឿងដើម្បីបញ្ចូនបន្តតាមនីតិវិធី។


