Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន
ព្រះសីហនុៈ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងស្នាក់ការកងរាជអាវុធហត្ថ ៤០១ បានចុះបង្រ្កាបករណីប្រើប្រាស់គ្រឿងញៀនមួយលើក ស្ថិតនៅចំណុចក្នុងចំការដូងប្រេង ស្ថិតនៅក្រុម៤ ភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ព្រះសីហនុ។
កម្លាំងអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់រួមមាន៖
០១. វង្ស សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ខ្មែរ មុខរបរធ្វើប្រហិត ទីលំនៅភូមិបឹងវែង វាលរេញ ស្រុកព្រៃនប់។
០២. អន សុភក័្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិវាលមាសវាលរេញ ស្រុកព្រៃនប់។
០៣. ពេជ្រ ស្រីលក្ខណ៍ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរអ្នករត់តុខារ៉ាអូខេ ទីលំនៅភូមិបឹងវែង វាលរេញ ស្រុកព្រៃនប់។
+វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន០២គ្រឿង និងសំភារៈសំរាប់ជក់មួយចំនួន។
ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ កំពុងកសាងសំណុំរឿង បញ្ចូនមកកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។


