You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ធ្វើការផ្សព្វផ្សាយអំពីការពារការចម្លងមេរោគផ្សេងៗតាមផ្លូវដង្ហើម

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ធ្វើការផ្សព្វផ្សាយអំពីការពារការចម្លងមេរោគផ្សេងៗតាមផ្លូវដង្ហើម

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយការងារបង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ដែលមានប្រភពមកពីទីក្រុងហ្វូហាន ប្រទេសចិន ។ ក្រោយពីបានធ្វើការផ្សព្វផ្សាយចប់ កម្លាំងក៏បានធ្វើពលកម្ម និងអនាម័យ បោសសំអាត បរិវេណនៃទីបញ្ជាការខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។