Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន
អហផទ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព ឧត្តមសេនីយ៍ត្រី សុខ គ្រីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរៀបចំពិធីបុណ្យសពនេះ ឱ្យបានសមរម្យតាមប្រពៃណី សាសនា និងពិធីការកងទ័ព។ លោក ឧត្តមសេនីយ៍ត្រី សុខ គ្រីន បានទទួលមរណភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី ទាបភ្លឺ ដោយរោគាពាធ។ សពបានតម្កល់នៅផ្ទះលេខ២៨Eo ផ្លូវ១៤៩ សង្កាត់វាលវង្ស ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយនឹងដង្ហែសពចេញពីគេហដ្ឋានឆ្ពោះទៅកាន់ឈាបណដ្ឋានវត្តទួលទំពូង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៤និង០០នាទី។




