Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀន
ភ្នំពេញៈ នៅវេលាម៉ោង១៣ និង០៥នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀន ស្ថិតនៅចំណុច ក្នុងចំណតឡានផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
ជនសង្ស័យមានឈ្មោះ ជួន រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនម៉ាទឹកកក ចំនួន០៦កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០២គ្រឿង
០៣. ម៉ូតូចំនួន០១គ្រឿង
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនទៅអាវុធហត្ថរាជធានី ចាត់ការបន្តតាមនីតិវិធី។


