Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួួយថ្នាំញៀន០៨កញ្ចប់
បន្ទាយមានជ័យៈ នៅវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ នូវសារធាតុញៀន ស្ថិតនៅចំណុច ផ្លូវកែងមន្ទីពេទ្យបង្អែកដីថ្មី ស្ថិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
ជនសង្ស័យមានឈ្មោះ គង់ រក្សា ហៅ ចក់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
+វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនម៉ាទឹកកក ចំនួន០៨កញ្ចប់។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។


