Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រារព្វពិធី ផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ
ព្រៃវែងៈ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រារព្វពិធី ផ្សព្វផ្សាយ អប់រំចិត្តសាស្ត្រ កងរាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការស្ដីទី កងរាជអាវុធហត្ថខេត្តព្រៃវែង
ដែលមានការចូលរួមពី មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការ ស្រុក ក្រុង ស្នាក់ការ និងនាយ នាយរង ចំណុះបញ្ជាករដ្នានខេត្ត និង នាយ នាយរង ពល កងអនុសេនាធំលេខ៦ សរុបចំនួន១៧៥ នាក់ ។
+ខ្លឹមសារផ្សព្វផ្សាយមាន៖
១- ត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០១៦
២- ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
៣- ការងារផ្សព្វផ្សាយអប់រំចិត្តសាស្ត្រកងរាជអាវុធហត្ថ
៤- ការងារផ្សេងៗ





