You are currently viewing អាវុធហត្ថខេត្តរតនគិរគបង្ក្រាបបទល្មើសសត្វព្រៃ

អាវុធហត្ថខេត្តរតនគិរគបង្ក្រាបបទល្មើសសត្វព្រៃ

រតនគិរី៖ នៅវេលាម៉ោង ១៦ និង ១០នាទី ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០១៩ នៅចំណុចភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកកែវ ដឹកនាំដោយលោ កវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានត្រួតពិនិត្យនឹងធ្វើការឃាត់រថយន្តក្រុង ០១គ្រឿងជារបស់ក្រុមហ៊ុន អ័ញអ្ហ៊ីវ (វៀតណាម) ពណ៌ស ពាក់ស្លាកលេខ 81B-010-64 បើកបរដោយឈ្មោះ ប៊ូម វ៉ាន់លុក ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម ពាក់ព័ន្ធករណីដឹកសត្វព្រៃដោយខុសច្បាប់ និងបានធ្វើការដកហូតសត្វកាំប្រមាចំនួន ០២ក្បាល ទម្ងន់ ១៥គីឡូក្រាម, រថយន្ត ចំនួន ០១គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ០១នាក់(ជាអ្នកបើកបរ)។
បច្ចុប្បន្នកម្លាំងបានប្រគល់ជូនរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តតាមនីតិវិធី។