ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដែលជាវេលាដ៏ល្អនឹងត្រូវបានកំណត់ប្រារព្ធធ្វើពិធីក្រុងពាលី បើកការសាងសង់សួនសមិទ្ធផលយោធានៃវិមាន ឈ្នះ ឈ្នះ កងរាជអាវុធហត្ថ នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក បា្រក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការចូលរួមពីនាយរងសេនាធិការ, ស្នងការ, ស្នងការរង, នាយការិយាល័យ នាយ នាយរងកងអន្តរាគមន៍ និងតាមបណ្តាការិយាល័យចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕