You are currently viewing កម្លាំងអាវុធហត្ថខេត្តស្ថាយរៀង សហការពន្លត់អគ្គីភ័យ!

កម្លាំងអាវុធហត្ថខេត្តស្ថាយរៀង សហការពន្លត់អគ្គីភ័យ!

ស្វាយរៀង៖ វេលាម៉ោង ២០:៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គីភ័យកើតឡើងស្ថិតនៅចំណុចហាងលក់សម្ភារៈសំណង់ (ចុងគ័រហ៊្វូហ័រ) កម្មសិទ្ធិរបស់ជនជាតិចិន សង់ពីរោងដែកប្រក់ស័ង្កសី ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ហេតុការនេះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ស្រីវរសេនីយ៍ទោ នួន នីម មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត សហការជាមួយ កម្លាំងនគរបាលក្រុងបាវិត។ ក្នុងនោះដែរលោក វរសេនីយ៍ទោ ខាំ ណាន បានឱ្យដឹងថាការពន្លត់នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង រថយន្តបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ០១គ្រឿង, រថយន្តពន្លត់អគ្គីភ័យមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គីភ័យអធិការនគរបាលក្រុងបាវិតចំនួន ០១គ្រឿង ( ប្រើប្រាស់ទឹកអស់ចំនួន ១០រថយន្ត ) កម្លាំងបានពន្លត់ទាំងស្រុងនៅម៉ោង ១:២០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងករណីអគ្គីភ័យនេះដែរមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែកសម្ភាៈសំណង់ខូចខាតទាំងស្រុង ហើយមូលហេតុដែលបង្ករឱ្យឆាបឆេះនគឺមកពីឆ្លងចរន្តអគ្គិសនី (ទុសេ្សខ្សែភ្លើង)៕