Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ពីបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន
ពោធិ៍សាត់ៈ នៅវេលាម៉ោង ០៩ និង៣០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងពោធិ៍សាត់ សហការជាមួយនគរបាលក្រុងពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៣ ចខ ១៦ចុះថ្ហៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ ចេញចៅក្រមស៊ើបសួរសាលាដំបូង ខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទជួញដូរដោយ
ខុសច្បាប់នូវសារធាតុញៀន។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា
ជនដែលត្រូវចាប់នោះមានឈ្មោះ ពុំ ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ វត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនសង្ស័យខាងលើត្រូវកម្លាំងអាវុធហត្ថក្រុងពោធិ៍សាត់ កំពុងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី ។

