Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ លទ្ធផលការងារ
តាកែវៈ ព្រឹកម៉ោង៨ និង០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យ លទ្ធផលការងារ ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០១៦។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ ព្រមទាំងនាយអាវុធហត្ថអញ្ជើញចូលរួមជាច្រើនរូបផងដែរ។



