Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថស្រុកកំពង់ត្រឡាចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន
អហ កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោងប្រមាណ២០និង០០នាទី កម្លាំងអាវុធហត្ថស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើប្រាស់និងចែកចាយសារធាតុញៀនខុសច្បាប់ នៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ជនសង្ស័យឈ្មោះ យូ ឡេះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចាប់យកវត្ថុតាងមានៈ សារធាតុញៀនចំនួន ០១កញ្ចប់តូច, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០១គ្រឿង និងប្រាក់ចំនួន១០៣.០០០រៀល។


