Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំប្រជុំត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់យោបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ
រតនគិរី៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យចំនួនទ័ព មធ្យោបាយគ្រឿងបំពាក់យោបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ។ ពិធីនេះមានការចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការជាច្រើនរូបទៀត។


