ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មំុ បាននាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ណេង សមាជិកគណ:កម្មការអចិន្រ្តៃយ៍ រដ្ឋសភា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: ទៅឧបត្ថម្ភជួយដល់បងប្អូនប្រជាពលរដ្ឋចាស់ជរាចំនួន ៥គ្រួសារ នៅភូមិ/ឃំុគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោកមេបញ្ជាការបានឲ្យដឹងថា ចាស់ជរាទាំង ៥គ្រួសារ ៖
គ្រួសារទី១ ឈ្មោះ ខ្វាយ រឿង អាយុ ៧៣ឆ្នាំ
គ្រួសារ ទី២ ឈ្មោះ វឹក សួង អាយុ ៦៧ឆ្នាំ
គ្រួសារទី៣ ឈ្មោះ សៅ សែ អាយុ ៧០ឆ្នាំ
គ្រួសារទី៤ ឈ្មោះ យ៉ង យន់ អាយុ ៨៣ឆ្នាំ
គ្រួសារទី៥ ឈ្មោះ ឡា ឈាន អាយុ៧៩ឆ្នាំ
ហើយក្នុងមួយគ្រួសារៗទទួលបាន អង្ករមួយបេស្មើ៥០គីឡូក្រាម ទឹកក្រូច១កេស ទឹកស៊ីអុីវ១យួ ទឹកត្រី១យួ មីម៉ាម៉ា១កេស ទឹកដោះគោ២កំប៉ុង ប៊ីចេង០.៥គីឡូក្រាម ត្រីខ ១យួ ប្រេងឆា១ដប ស្កសរ១គីឡូក្រាម និង ថវិកាចំនួន ១០០,០០០រៀល(ដប់ម៉ឺនរៀល) ។
នៅថ្ងៃដដែលលោកក៏បានជួយឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ដល់ប្រពន្ធលោកមេភូមិត្រពាំងស្រងែ ដែលកំពុងមានជំងឺ ហើយលោកក៏បានជួយឧបត្ថម្ភដល់គ្រួសារសព ឈ្មោះសាបូ នៅភូមិត្រពាំងស្រងែ ចំនួន ២០០,០០០រៀលផងដែរ។
នៅក្នុងសកម្មភាពការងារមនុស្សធម៍នោះដែរ លោកឧត្តសេនីយត្រី វ៉ា សារិទ្ធ ក៏បានពាំនាំប្រសាសន៍ សួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហ៊ុន ណេង ជូនដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ ជាពិសេស គ្រួសារចាស់ជរាទាំង៥គ្រួសារ ហើយលោកក៏បានថ្លែងលើកឡើងថា គ្រប់កន្លែងទីណាដែល មានបងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីនោះតែងតែមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ តែងយកចិត្តទុកដាក់ជួយទំនុកបំរ៉ុងដោះស្រាយរាល់ការទុក្ខលំបាកទាំងនោះជានិច្ច ៕