កំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំប្រតិភូរកងរាជអាវុធហត្ថ ចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក ចាន់ បៀន មេបញ្ជាការរងស្រុក ប្រាសាទសំបូរ ដែលមានជំងឺវះកាត់ពោះវៀនកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ និងបាននាំយកនូវថវិការមហាគ្រួសារអាវុធហត្ថខេត្ត ប្រគល់ជូនផងដែរ ជាមួយគ្នានោះលោកមេបញ្ជាការបានជូនពរអោយលោកឆាប់បានជាសះស្បើយពី និងបានវិលចូលបំរើការងារក្នុងអង្គភាពវិញ ។
