Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
ស្វាយរៀង៖ រសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកញ្ញា ទិសដៅការងារខែតុលា ឆ្នាំ២០១៩ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាននៃកងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការប្រធានមន្ទីរ អនុប្រធានមន្ទីរ លោក នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រេីនរូបទៀត។


