You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូស្នងការកម្មាភិបាលកងទ័ពប្រជាជនវៀតណាមចូលជួបសម្តែងការគួរសម!

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូស្នងការកម្មាភិបាលកងទ័ពប្រជាជនវៀតណាមចូលជួបសម្តែងការគួរសម!

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់សវនាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងលោកឧត្តមសេនីយ៍, នាយរងសេនាធិការ, ស្នងការ, ស្នងការរងបានទទួលស្វាគមន៍គណៈប្រតិភូស្នងការកម្មាភិបាល និងស្នងការការពារសន្តិសុខកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី B.G. LE DUC MANH ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។