Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងរក្សាទុកនូវសារធាតុញៀន
ក្រចេះៈ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងរក្សាទុកនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិអូរឫស្សី1 សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ជនសង្ស័យមានឈ្មោះ ៖
០១. ម៉ុក លី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅពុំពិតប្រាកដ មុខរបរ អ្នកសារពត៌មានតាព្រហ្ម។
០២. ចេង វាសនា ហៅ វ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកាប៉ូ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ មុខរបរ អ្នកបើកបររថយន្ត។
+វត្ថុតាងចាប់យករួមមាន៖
០១. ម្សៅក្រាមព៌ណសថ្លា ចំនួន០៣ កញ្ចប់
០២. ម៉ូតូចំនួន ០២គ្រឿង
០៣. ទូរស័ព្ទចំនួន ០៤គ្រឿង
០៤. ថង់ជ័រសំរាប់រំលែកគ្រឿងញៀន ចំនួន ៦៤ ថង់
០៥. ទុយោជ័រចំនួន០៨
០៦. ក្បាលដបទឹកសុទ្ធ ០២
០៧. ដែកកេះ ០៣
០៨. ដបទឹកសុទ្ធ ០១
០៩. គំរបជ័រ ពណ៍ក្រហម ០១
១០. ក្រដាស់អាលុយមីញ៉ូម ០៤ បន្ទះ
១១. មួកសុវត្ថិភាព ០១
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសុំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ។




